Sunday, December 9, 2018

PSG ត្រៀុមទិញ Eden Hazard ពីក្លឹប Chelsea ក្នុងតម្លៃមហាសាល

Chelsea transfer news៖ PSG ត្រៀមទិញ Eden Hazard ប្រជែងក្លឹប Real Madrid
PARIS SAINT-GERMAIN ត្រៀមប្រជែងនឹងក្លឹបធំៗក្នុង​ការ​ទាក់ទាញ Eden Hazard អោយ​ចាក​ចេញ​ពី Stamford Bridge

អនាគតរបស់កីឡាករជម្រើសជាតិប៊ែលហ្ស៊ិករូបនេះនៅតែស្ថិតក្នុងមន្ទិល បន្ទាប់​ពី​រូប​គេ​មិន​ទាន់​សម្រេច​ចិត្ត​ទទួល​យក​កិច្ច​សន្យា​ថ្មី​ពី​ក្លឹប Chelsea ដែល​បាន​ផ្តល់​នូវ​ប្រាក់​ចំនួន 300 000ផោន
ក្នុង​មួយ​សប្តាហ៍ សម្រាប់​បន្ត​កិច្ច ៥ឆ្នាំ។

ថ្មីៗនេះ ក្លឹប​យក្សស Real Madrid បានសម្តែង​ការ​ចាប់​អារម្មណ៍​សា​ជា​ថ្មី​ក្នុង​ការ​ទិញ​យក​​​រូប​​គេ។ ទន្ទឹម​នឹង​នេះ ក្លឹប Juventus របស់​អ៊ីតាលី ក៏​កំពុង​តាម​ដាន​មើល​ស្ថានភាព​របស់ Eden Hazard ផង​ដែរ។

ក៏ប៉ុន្តែ PSG ជាក្លឹប​ដែល​សាក​សម​បំផុត​សម្រាប់ Hazard ហើយ​ក្លឹប​មួយ​នេះ​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ប្រសិនបើ​​អាច​ទាក់​ទាញ​រូប​គេ​ឱ្យមក​ចូល​ក្នុង​ក្រុម​របស់​ខ្លួន​ដែល​សម្បូរ​ទៅ​ដោយ​កីឡាករ​ក្មេងៗ​ដែល​មាន​ទំរង់​លេង​យ៉ាង​ល្អ។ យ៉ាង​ណា​មិញ PSG អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទណ្ឌ​កម្ម​ម្តង​ទៀត​ ស្រប​តាម​ច្បាប់ Financial Fair Play ប្រសិន​បើ​ក្លឹប​មួយ​នេះ​ហ៊ាន​ទិញ Hazard ក្នុង​តម្លៃ​មហា​សាល​មែន​នោះ។

Eden Hazard នៅ​សល់​កិច្ច​សន្យា​ជា​ក្លឹប Chelsea រយៈ​ពេល ១៨ខែ​ប៉ុណ្ណោះ ប៉ុន្តែ​រូប​គេ​ទំនង​ដូច​ជា​ពេញ​ចិត្ត​លើ​​​ទំរង់​លេង​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រូ​បង្វឹក Sarri និង​ចង់​ធ្វើ​ជា​វរបុស​សម្រាប់​ក្លឹប Chelsea ផង​ដែរ ៕

តើប្រិយមិត្តយល់យ៉ាងណា? តើ Eden Hazard នឹងទៅចូលរួមជាមួយក្លឹបណាមួយ?

No comments:

Post a Comment