Monday, December 10, 2018

SD Huesca 0-1 Real Madrid

Gareth Bale ស៊ុត​បញ្ចូល​ទី​អោយ Real Madrid យក​ឈ្នះ SD Huesca មួយ​ទល់នឹង​សូន្យ
Gareth Bale ស៊ុតបាល់បញ្ចូល​ទីមួយ​គ្រាប់​នាំ Real Madrid ឈ្នះ​យ៉ាង​ប្រផិត​ប្រផោយ​លើក្រុម​បាត​តារាង SD Huesca

កីឡាករ​ជម្រើស​ជាតិ​វ៉ែល​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ខណៈ​ការ​ប្រកួត​ចាប់​ផ្តើម​ទើប​តែ​បាន ៨នាទី​ប៉ុណ្ណោះ - គ្រាប់​បាល់​នេះ​ជា​គ្រាប់​បាល់​ដំបូង បន្ទាប់​មិន​អាច​ស៊ុត​បញ្ចូល​ទី​ដែល​រូប​គេ​មាន
​វត្ត​មាន​លេង​អស់​រយៈ ៨០២នាទី​មក​ហើយ។

កីឡាករ SD Huesca បង្ហាញទំរង់​យ៉ាង​ស្វាហាប់ ដោយ​ក្តី​រំពឹង​យ៉ាង​មុតមាំ​ថា​អាច​រក​បាន​មួយ​ពិន្ទុ​មក​វិញ ប៉ុន្តែ​ជា​អកុសល្យ ក្រុម​មួយ​នេះ​ធ្វើ​មិន​បាន​សម្រេច ស្រប​ពេល​ដែល​ពួក​គេ​មាន​ឱកាស​ល្អៗ​ជា​ច្រើន​លើក។

លទ្ធផល​នេះ​បាន​ជួយ​អោយ Real Madrid ឡើង​ទៅ​ឈរ​លំដាប់​ទី ៤ ក្នុង​តារាង ​តាម​ពី​ក្រោយ Barcelona ចំនួន ៥ពិន្ទុ។ ឯ SD Huesca វិញ​នៅ​ឈរ​បាត​តារាង​ដដែល បន្ទាប់​ពី​មិន​អាច​រក​ជ័យជំនះ​សោះតាំង​ពី​ខែ សីហា មក។

គ្រូបង្វឹក Real Madrid លោក Solari នៅ​តែ​រក្សា​ទំនុក​ចិត្ត​អោយ Gareth Bale លេង​លើ​តំបន់​ប្រយុទ្ធ​មុខ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដាក់​​កីឡាករ​​វ៉ែល​​រូប​​នេះ​ឱ្យ​ដឹក​នាំ​ក្នុង​ការ​ប្រកួត Copa eel Rey កាល​ពី​ពាក់​កណ្តាល​សប្តាហ៍។

ក្នុងការ​ប្រកួត​នេះ Bale ស្ទើ​តែ​អាច​រក​គ្រាប់​បាល់​ទី២បាន​ទៅ​ហើយ ក៏​ប៉ុន្តែ​ជា​សំណាង​ដែល​កីឡាករ Jovanovic របស់ SD Huesca អាច​ជួយ​សង្គ្រោះ​បាន។

ថ្វីបើ​ការ​ប្រកួត​នេះ Real Madrid អាច​រក​បាល់​បញ្ចូល​ទី​បាន​តែ​មួយ​គ្រាប់ ប៉ុន្តែ​វា​គឺ​ជា​ជ័យ​ជំនះ​ទី៨ ក្នុង​ការ​លេង ៩ប្រកួត ក្រោម​ការ​ដឹក​នាំ​របស់​លោក Solari ៕

មតិប្រិយមិត្ត៖ ស៊ុតចូលបានលឿន គួរតែមានគ្រាប់បាល់ច្រើនជាងនេះ! ក្រុមជើងឯកតំបន់អ៊ឺរ៉ុប បង្ហាញទំរង់លេងការពារទល់ក្រុមបាតតារាងក្នុងក្របខ័ណ្ឌខ្លួនឯង!

No comments:

Post a Comment