គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola និយាយថា ៖ ក្រុមជាច្រើនមានឱកាសយកឈ្នះពាន Premier League បាន បន្ទាប់ពីក្រុមរបស់លោកប្រកួតចាញ់ក្រុម Chelsea
ក្រុម Chelsea បានបញ្ចប់ការប្រកួតមិនដែលចាញ់របស់ក្រុម Manchester City ដោយបានយកឈ្នះ ២:០ នៅក្នុងទឹកដី Stamford Bridge របស់ខ្លួន - ដែលលទ្ធផលនេះ បានផ្តល់
ឱកាសឱ្យក្រុមបាល់ទាត់ Liverpool ឡើងឈរលើកំពូលតារាងបន្ទាប់ពីក្រុមនេះបានយកឈ្នះ ៤:០ លើក្រុមបាល់ទាត់ Bournemouth ។
ក្រុម Chelsea ជាក្រុមដំបូងដែលបានបំបាក់ក្រុម Manchester City ក្នុងក្របខ័ណ្ឌរបស់អង់គ្លេស ដែលមិនធ្លាប់ចាញ់ចំនួន ២២ប្រកួត តាំងពីខែ មេសា មក ។
នៅពេលសួរលោកទាក់ទងនឹងការយកឈ្នះពាន Premier League លោក Guardiola បានឆ្លើយថា៖ "យើងបានចូលមកដល់ខែ ធ្នូ ហើយ ប្រសិនបើសួរខ្ញុំថា តើក្រុម Liverpool អាចលើកពានបានឬទេ? ខ្ញុំនឹងឆ្លើយថា អាច "។
លោកបានបន្ថែមទៀតថា៖ "បើតាមតារាងពិន្ទុនាពេលនេះ ក្រុមបាល់ទាត់ Tottenham Chelsea ឬ Arsenal សុទ្ធតែអាចយកឈ្នះពាន Premier League បាន។ ក្រុមធំៗទាំងអស់សុទ្ធតែអាចលើកពាននេះបាន"។
![]() |
| ក្រុម Manchester City ធ្លាក់មកលំដាប់ទី ២ ក្នុងតារាងតាមពីក្រោយក្រុម Liverpool មួយពិន្ទុ |
លោកបន្តទៀតថា៖ "តាមរយៈការប្រកួតនេះ យើងឃើញហើយថា វាជាការប្រកួតប្រជែង។ ក្រុមទាំងអស់សុទ្ធតែចង់ឈ្នះ ដូច្នេះយើងអាចនឹងចាញ់។ ប៉ុន្តែ យើងចាញ់ក្នុងទំរង់លេងរបៀបណា ក្នុងទំរង់ដែលយើងតែងតែលេង និងលេងបានល្អឬយ៉ាងណា! ក្រោយចាញ់ការប្រកួតនេះ យើងនឹងខំប្រឹងកែលម្អបន្ថែមសម្រាប់ការប្រកួតបន្ទាប់" ៕


No comments:
Post a Comment