![]() |
| លោក Mauricio Pochettino មិនសប្បាយចិត្តដែលមនុស្សភាគច្រើនមិនបានគិតដល់ Spurs |
បច្ចុប្បន្ន ក្លឹប Liverpool កំពុងនាំមុខក្នុងតារាងមាន ៤២ពិន្ទុ តាមពីក្រោយដោយ Manchester
City ចំនួន ១ពិន្ទុ ឯ Spurs តាមពីក្រោយចំនួន ៥ពិន្ទុ ខណៈនេះជារដូវកាលដែល Spurs ចាប់ផ្តើមបានល្អបំផុតនៃប្រវត្តិសាស្ត្ររបស់ក្លឹបក្នុងក្របខ័ណ្ឌ Premier League នេះ។
បន្ទាប់ពីបានឆ្លងទៅលេងវគ្គ ១៦ក្រុមបន្តក្នុង Champion League កាលពីយប់ថ្ងៃអង្គារ៍ Spurs កំពុងត្រៀមខ្លួនដើម្បីស្វែងរកជ័យជំនះលើកទី១៣ នៅរដូវកាលនេះ នៅពេលពួកគេបើកទ្វារស្វាគមន៍ក្លឹប Burnley នាថ្ងៃសៅរ៍នេះ។
នៅពេលត្រូវបានគេចោទសួរថា ក្លឹបរបស់លោកអាចនឹងប្រជែងយកពាន Premier League បានដែរទេ? លោកឆ្លើយថា៖ "ពិតណាស់! ពួកយើងកំពុងប្រជែងយកពាន។ ពួកយើងឈរនៅលេខរៀងល្អ ទាំងទំរង់លេង និងស្ថានភាពកីឡាករសុទ្ធតែល្អ។ ក៏ប៉ុន្តែ ទស្សនៈភាគច្រើនមិនបានគិតថា យើងអាចមានឱកាសក្លាយជាជើងឯកបានទេ។"
លោកបន្តថា៖ "ទាំងប្រជាមតិ និងប្រព័ន្ធផ្សព្វផ្សាយនិយាយតែអំពី Liverpool និង Manchester City មិនមានក្រុម Spurs ឡើយ។ ខ្ញុំពិតជាមិនពេញចិត្តនឹងការគិតទាំងនេះសោះ។"
លោកបន្ថែមទៀតថា៖ "កន្លងមក Spurs ក៏មិនត្រូវបានគេរាប់បញ្ចូលដែរ ខណៈដែលក្លឹបផ្សេងៗដូចជា Chelsea Arsenal និង Manchester United ត្រូវបានចាត់ទុកជាក្រុមដែលអាចប្រជែងយកពាន Premier League បាន។ ជាការពិត ទាំងលទ្ធផល និងទំរង់លេងយ៉ាងល្អរបស់យើង ឆ្លុះបង្ហាញយ៉ាងច្បាស់ថា យើងកំពុងប្រកួតប្រជែងជាក្លឹបជើងឯក"។
យ៉ាងណាមិញ តាមរយៈការគ្រប់គ្រងដ៏អស្ចារ្យរបស់លោក Mauricio Pochettino រមែងធ្វើឱ្យមានព័ត៌មានថា លោកនឹងទៅគ្រប់គ្រងក្រុម Real Madrid។
ទាក់ទងនឹងពាក្យចចាមអារ៉ាមនេះ លោកនិយាយថា៖ "ខ្ញុំមុខជាសប្បាយចិត្ត បើមានព័ត៌មានថាខ្ញុំនឹងត្រូវក្លឹបបណ្តេញចេញ ឬក្លឹប Tottenham Hotspur កំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់" ៕

No comments:
Post a Comment