![]() |
| Liverpool vs Manchester United ធ្វើការប្រកួតនៅម៉ោង ១១យប់ថ្ងៃអាទិត្យ |
កីឡាករ ៩រូប របស់ Manchester United កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិលដោយ
សារបញ្ហារបួស ប៉ុន្តែ Manchester United រំពឹងថាអាចយកឈ្នះលើ Liverpool ដើម្បីកាត់បន្ថយគម្លាត។
យ៉ាងណាមិញ Manchester United លេង ៨ប្រកួតចុងក្រោយប៉ះ Liverpool គឺមិនដែលចាញ់ឡើយ ហើយលោក Jose Mourinho ក៏កំពុងរៀបយុទ្ធសាស្ត្រដើម្បីស្វែងរកជ័យជំនះផងដែរ។
លោកពោលថា៖ "យើងនឹងព្យាយាមយកឈ្នះការប្រកួតនេះ។ យើងក៏ដឹងដែរថា យើងនឹងលេងជាមួយក្រុមដែលកំពុងនាំមុខក្នុងតារាង និងលេងបានយ៉ាងល្អឥតខ្ចោះ។ ក៏ប៉ុន្តែ យើងក៏ជាក្រុមខ្លាំងមួយដែរ។ ក្រុមយើងក៏មានសមត្ថិភាព ទាំងទំរង់លេង និងការតាំងចិត្តខ្ពស់។"
លោកបន្ថែមទៀតថា៖ "កីឡាករមួយចំនួននៅស្ថិតក្នុងមន្ទិលនៅឡើយ ហើយយើងនឹងធ្វើដំណើនាថ្ងៃអាទិត្យនេះជាមួយកីឡាករដែលអាចចូលលេង និងស្វែងរកជ័យជំនះអោយបាន"។
Manchester United លេងក្នុង Premier League ៥ប្រកួតចុងក្រោយនេះ ឈ្នះ១ ចាញ់១ ស្មើ៣។ ប្រកួតចុងក្រោយឈ្នះ ៤:1 លើក្រុម Fulham។
រីឯ Liverpool លេងក្នុង Premier League ៥ប្រកួតចុងក្រោយគឺ ឈ្នះទាំង ៥ប្រកួត។ ប្រកួតចុងក្រោយឈ្នះ ៤:០ លើក្រុម Bournemouth។
Liverpool ប្រកួតសប្តាហ៍នេះក្នុងនាមជាក្រុមនាំមុខក្នុងតារាង ហើយលោក Jurgen Klopp និយាយថា៖ "នេះជាការប្រកួតដ៏តឹងតែង ប៉ុន្តែយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតមួយនេះ"។
ព័ត៌មានក្រុម៖
កីឡាករខ្សែការពារសំខាន់របស់ Liverpool ៣រូប គឹ Trent Alexander-Arnold, Joel Matip និង Joe Gomez មិនអាចចូលរួមប្រកួតបានទេ ដោយសារបញ្ហារបួស។ James Milner អាចចូលលេងជាខ្សែការពារស្លាបស្តាំជំនួស Trent Alexander-Arnold ។
ខណៈពេល Manchester United រំពឹងថាកីឡាករមួយចំនួនអាចត្រលប់មកចូលរួមប្រកួតវិញបាន។ យ៉ាងណាមិញ កីឡាករ Marcos Rojo ខ្សែការពារសំខាន់ស្ថិតនៅក្នុងបញ្ជីកីឡាកររបួសដដែល រួមជាមួយ កីឡាករ Victor Lindelof និង Alexis Sanchez។ Chris Smalling, Diogo Dalot, Anthony Martial, Matteo Darmian, Luke Shaw និង Scott McTominay ក៏ទំនងជាមិនទាន់អាចចូលលេងវិញបានផងដែរ។
David de Gea និង Nemanja Matic នឹងត្រលប់មកជួយក្រុមវិញបន្ទាប់ពីដាក់ឱ្យសម្រាក រីឯកីឡាករ Paul Pogba វិញកំពុងស្ថិតក្នុងការសម្រេចចិត្តរបស់លោក Mourinho ដោយសាររូបគេលេងមិនបានល្អសោះកាលពីពាក់កណ្តាលសប្តាហ៍។
ស្ថិតិ៖
ក្នុងប្រវត្តិជួបគ្នាជាមួយ Manchester United ចំនួន ២០០ប្រកួត ក្រុម Liverpool ឈ្នះ ៦៥ ស្មើ ៥៥ និងចាញ់ ៨០។
ប្រវត្តិជួបគ្នាជាមួយ Manchester United ចំនួន ៨ប្រកួតចុងក្រោយ ក្រុម Liverpool មិនដែលឈ្នះឡើយ ដោយស្មើ ៣ប្រកួត និងចាញ់ ៥ប្រកួត។
បច្ចុប្បន្ន Liverpool ស្ថិតក្នុងបញ្ជីក្លឹបលេងមិនដែលចាញ់រយះពេលវែង (១៧ប្រកួត)។ Liverpool
លេងក្នុងក្របខ័ណ្ឌ Premier League ១៩ប្រកួតចុងក្រោយ របូតគ្រាប់បាល់មិនលើសពី ១គ្រាប់ឡើយ។
ប្រវត្តិដឹកនាំក្រុមរបស់លោក Mourinho លេងលើទឹកដី Anfield គឺឈ្នះ ៥០% (៤/៨)។
ខ្សែប្រយុទ្ធ ៣រូបគឺ Roberto Firmino, Mohamed Salah និង Sadio Mane នៅមិនទាន់អាចរកគ្រាប់បាល់ ឬបញ្ជូនបាល់ឱ្យស៊ុតបញ្ចូលទី ក្នុងការប្រកួតជាមួយ Manchester United នៅឡើយទេ។
ការទោះទាយ៖ Liverpool 2:0 Manchester United


No comments:
Post a Comment