Monday, December 10, 2018

គ្រូបង្វឹកក្លឹប Napoli ថា ក្រុម​របស់​លោក​​នឹង​មិន​លេង​ក្នុង​ទំរង់​ការពារ​ពេលប៉ះនឹង Liverpool ឡើយ

គ្រូបង្វឹកក្រុម Napoli លោក Carlo Ancelotti ដឹកនាំ​ក្រុម​ឱ្យ​ឈរ​លើ​កំពូល​តារាង Champion League
លោក Carlo Ancelotti នឹង​ដឹកនាំ​ក្រុម Napoli ទៅ​កាន់​ទឹក​ដី Anfield ជួប​ជា​មួយ Liverpool ក្នុង​ក្របខ័ណ្ឌ Champion League នារាត្រី​​ថ្ងៃ អង្គារ៍ នេះ ខណៈ​ដែល​ក្រុម​របស់​លោក​ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ ដើម្បី​បន្ត​ទៅ​វគ្គ ១៦ក្រុម

បច្ចុប្បន្ន Napoli ជា​ក្រុម​ឈរ​លើ​កំពូល​តារាង​ក្នុង Group C ខណៈ​ដែល Liverpool ត្រូវ​ការ​ចាំ​បាច់​ឈ្នះ​ក្រុម​មក​ពី​អ៊ីតាលី​មួយ​នេះ​តាម​រយៈគ្រាប់​បាល់​មួយ​ ឬពីរ​ដើម្បី​ធានា​ឱ្យ Liverpool បាន​ឆ្លង
​ទៅ​កាន់​វគ្គ​បន្ត។

លោក Ancelotti និយាយ​ថា ការ​លេង​យក​ត្រឹម​ស្មើ វា​មិន​មែន​ជា​អត្តចរឹក​របស់​ក្រុម​លោក​នោះ​ទេ។ លោក​ពន្យល់​ថា លោក​ឆ្លង​កាត់​បទ​ពិសោធន៍​ជា​ច្រើន​លើក​ក្នុង​ទឹក​ដី Anfield នេះ និងលើក​ចុង​ក្រោយ ជា​បទ​ពិសោធន៍​ដ៏​ល្អ ពី​ព្រោះ​លោក​បាន​នាំ Chelsea អោយ​ក្លាយ​ជា​ជើង​ឯក​នៅ​លើ​ទឹក​ដី​មួយ​នេះ។

លោក​បន្ត​ថា "ការប្រកួត​នេះ​មុខ​ជា​ស្វិតស្វាញ និង​ជក់​ចិត្ត​ជា​មិន​ខាន។ យើង​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បង្កើត​ទំរង់​លេង​យ៉ាង​ល្អ គ្រប់​គ្រង​ការ​ប្រកួត​នេះ​អោយ​បាន ដោយ​រក្សា​ការ​វាយ​លុក​ជានិច្ច។"

Napoli ទុក​កីឡាករ​មួយ​ចំនួន​នៅ​ក្នុង​ជំនួប​ជា​មួយ Frosinone ក្នុង​ក្រប​ខ័ណ្ឌ Serie A កាល​ពី​ថ្ងៃ សៅរ៍ ទន្ទឹម​នឹង​នោះ Napoli បាន​យក​ឈ្នះ ៤:០ លើ Frosinone ដូច​នឹង Liverpool ដែរ ដែល​បាន​យក​ឈ្នះ ៤:០ លើ Bournemouth។


Lorenzo Insigne ទាត់​បាល់​បញ្ចូល​ទីនៅ​ចុង​ម៉ោង​យក​ឈ្នះ Liverpool ក្នុង​ទឹកដី San Paolo របស់ Napoli
លោក Ancelotti រំពឹង​ថា​ក្រុម​លោក​នឹង​អាចយក​​ព្រៀប​​នា​យប់ថ្ងៃ អង្គារ៍ នេះ។ លោក​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា "ការ​រក្សា​ទុក​កីឡាករ​មួយ​ចំនួន គឺ​មិន​មែន​រក្សា​កំលាំង​នោះ​ទេ ប៉ុន្តែ​គឺ​ផ្តល់​ឱកាស​អោយ​កីឡាករ​ផ្សេង​ទៀត​បាន​ចូល​លេង។ លោក​ត្រូវ​ការ​ឱ្យ​កីឡាករ​ទាំង​អស់​ទទួល​បាន​បទ​ពិសោធន៍ និង​រីក​ចម្រើន​ទៅ​មុខ" ៕

ប្រិយមិត្ត​ទាយ​ទៅ​មើល​ថា​ក្រុម​ណា​ឈ្នះ? Admin ទាយថា Liverpool ៣:១ Napoli
 

No comments:

Post a Comment