![]() |
| គ្រូបង្វឹក Liverpool រំពឹងថា Mohamed Salah អាចរកគ្រាប់បាល់បំប៉ោងសំណាញ់ក្រុម Napoli បានក្នុងយប់នេះ |
ក្រុមហង្សក្រហម Liverpool ចាំបាច់ត្រូវការឈ្នះ ១សូន្យ ឬឈ្នះគ្រាប់បាល់ចំនួន ២គ្រាប់ដាច់លើក្រុម Napoli ដើម្បីផ្គូរផ្គងនឹងគ្រាប់បាល់ដែលខ្លួនបានចាញ់ ១ទល់នឹង២ កាលពីលេង
ក្នុងទឹកដី Napoli។
គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បញ្ជាក់ថា វាដល់ពេលដែលក្រុមលោកត្រូវលេងឱ្យបានល្អបំផុតដើម្បីលុបលាងកំហុសកន្លងមកដែលធ្វើឱ្យក្រុមលោកចាញ់គ្រប់ការប្រកួតក្រៅទឹកដីក្នុងក្របខ័ណ្ឌ Champions League នេះ។
លោកនិយាយថា "យើងទទួលបានបទពិសោធន៍ជូរចត់ក្រោយលេងក្នុងទឹកដី Napoli និងក្នុងទឹកដី Belgrade ក៏ដូចគ្នា។ យើងចាប់ផ្តើមការប្រកួតក្នុងទំរង់ដូចសព្វដង ប៉ុន្តែជាលទ្ធផល យើងចាញ់ការប្រកួតទាំងនេះ ខុសឆ្ងាយយ៉ាងខ្លាំងពីការលេងក្នុងទឹកដី ដែលយើងបង្ហាញទំរង់លេងបានយ៉ាងអស្ចារ្យ។"
លោកបន្ថែមថា "នេះជាឱកាសដ៏សំខាន់សម្រាប់ពួកយើងហើយយើងត្រូវតែលេងឱ្យល្អបំផុតក្នុងយប់នេះ។ យើងត្រូវតែក្តោបក្តាប់ឱកាសនេះឱ្យបានល្អ ដើម្បីទទួលបានលទ្ធផលដែលក្រុមចង់បាន" ។
ព័ត៌មានក្រុម៖
ខ្សែការពារសំខាន់របស់ Liverpool កីឡាករ Dejan Lovren ទំនងជាអាចចូលលេងក្នុងប្រកួតយប់នេះបាន បន្ទាប់ពីរូបគេបានត្រលប់ចូលមកវឹកហាត់វិញក្រោយអវត្តមានចំនួន៣ប្រកួតចុងក្រោយ។ រីឯខ្សែរបម្រើប្រយុទ្ធដ៏មុតស្រួច Adam Lallana អាចចូលលេងវិញបានហើយបន្ទាប់ពីរងរបួសក្បាលពេលលេងជាមួយ Bournemouth។
កីឡាករប្រធានក្រុម Jordan Henderson អាចនឹងត្រលប់ចូលវិញដែរ ក្រោយចូលលេងនៅវគ្គទី២ ក្នុងជំនួបជាមួយ Bournemouth ។ កីឡាករខ្សែប្រយុទ្ធស្បែកខ្មៅល្បឿនលឿន Sadio Mane ក៏អាចចូលលេងវិញបានផងដែរ។
រីឯក្រុម Napoli នឹងមានកីឡាករខ្លាំងៗស្ទើតែទាំងអស់ចូលលេង ខណៈពួកគេត្រូវបានសម្រាកកាលពីប្រកួតចុងសប្តាហ៍មុន លើកលែងតែកីឡាករចំនួន ២រូបប៉ុណ្ណោះដែលអវត្តមានដោយសាររបួស គឺកីឡាករ Simone Verdi និង កីឡាករ Vlad Chiriches។
![]() |
| Liverpool ត្រូវឈ្នះ 1:0 ឬស៊ុត ២គ្រាប់ដាច់ក្នុងយប់នេះ |
ស្ថិតិ៖
Liverpool និង Napoli ធ្លាប់ជួបគ្នាចំនួន ៣ប្រកួតមកហើយ ដែលក្រុមទាំងពីរធ្លាប់ឈ្នះ ១ប្រកួតម្នាក់ និងស្មើមួយប្រកួត។
Liverpool មិនដែលចាញ់ក្នុងទឹកដីចំនួន ១៨ប្រកួតចុងក្រោយមកនេះ (ឈ្នះ១៣ ស្មើ៥ ចាញ់០)។ ប្រកួតចាញ់ចុងក្រោយកាលពីឆ្នាំ ២០១៤ ពេលជួបជាមួយ Real Madrid។
Napoli មិនដែលយកឈ្នះការប្រកួតក្រៅទឹកដីចំនួន ៦ប្រកួតចុងក្រោយ (ឈ្នះ០ ស្មើ២ ចាញ់៤)។ ប្រកួតឈ្នះក្រៅទឺកដីចុងក្រោយកាលពីឆ្នាំ ២០១៦ ពេលជួបជាមួយ Benfica។
ប្រសិនបើ Napoli អាចទប់ស្មើបានក្នុងយប់នេះ វាជាលើកទី៣ហើយដែលក្រុមនេះអាចឆ្លងផុតពីវគ្គ១៦ចុងក្រោយបាន។
ព្យាករណ៍៖
វាជាការប្រកួតដ៏សំខាន់ ខណៈ Napoli ជាក្រុមខ្លាំងមិនអាចមើលរំលងបាន និងធ្លាប់យកឈ្នះ Liverpool ក៏ប៉ុន្តែក្រុមនេះ មានប្រវត្តិមិនល្អក្នុងទឹកដី Anfield ឡើយ។ ដូច្នេះហើយយប់នេះ អាចនៅតែយប់អាក្រក់សម្រាប់ក្រុមនេះបន្តទៀត ៕
ការទោះទាយ៖ Liverpool ៣:១ Napoli


No comments:
Post a Comment