Thursday, December 13, 2018

មកមើលក្រុមណាខ្លះត្រូវលេងស្លាប់រស់ក្នុងក្របខ័ណ្ឌ Europa League ម៉ោង១២យប់នេះ

ការប្រកួត Europa League ក្នុងយប់នេះ
តើក្រុម​ណា​ខ្លះ​ដែល​ត្រូវ​ការ​ឈ្នះ​ដើម្បី​ឆ្លង​ទៅ​លេង​នៅ​វគ្គ​បន្ត​ក្នុង​ក្របខ័ណ្ឌ Europa League?


Group G ៖ ពូលមរណៈ ស្រប​ពេល​ពិន្ទុប្រកៀក​ប្រកិត​គ្នា
Rapid Wien vs Rangers (ជើងទី១ Rangers 3:1 Rapid Wien)
- Rapid Wien ត្រូវ​ការ​ត្រឹម​ស្មើ ខណៈ Rangers ចាំ​បាច់​ត្រូវ​តែ​ឈ្នះ

Villarreal vs Spartak Moscow (ជើងទី១ Spartak Moscow 3:3 Villarreal)
- Villarreal ត្រូវ​ការ​ត្រឹម​ស្មើ ខណៈ Spartak Moscow ចាំ​បាច់​ត្រូវ​តែ​ឈ្នះ។

Group H ៖ Lazio និង Frankfurt ជាប់​ទៅ​វគ្គ​បន្ត ដូច្នេះ​ក្រុម​ទាំង​អស់​លេង​បិទ​ប្រកួត​ក្នុង​ពូល។

Group I ៖ ពូលមរណៈ ស្រប​ពេល​ពិន្ទុ​ប្រកៀក​ប្រកិត​គ្នា
Genk vs Sarpsborg (ជើងទី១ Sarpsborg 3:1 Genk)
- Genk ត្រូវការ​ត្រឹម​ស្មើ ឬ​អាច​ចាញ់​ប្រសិន​បើ Besiktas ស្មើ​ជា​មួយ Malmo FF
- Sarpsborg ចាំបាច់ត្រូវ​តែ​ឈ្នះ ហើយ​ត្រូវ​ស៊ុត​បញ្ជូល​ចាប់​ពី ២គ្រាប់​ដាច់​ឡើង​ទៅ។

Besiktas vs Malmo FF (ជើងទី១ Malmo FF 2:0 Besiktas)
- Besiktas ត្រូវការត្រឹម​ស្មើ ខណៈ Malmo FF ចាំ​បាច់​ត្រូវ​តែ​ឈ្នះ ។

Group J ៖ កំពូល​តារាង​ទាំង​បី​ត្រូវ​ការ​ពិន្ទុ​ដូច​គ្នា ខណៈ​ក្រុម​ទាំង​បី​អាច​នឹង​មាន​ពិន្ទុ​ស្មើ​គ្នា
Sevilla vs Krasnodar (ជើងទី១ Kranodar 2:1 Sevilla)
- Sevilla ត្រូវការឈ្នះ ឬអាច​ស្មើ​ប្រសិន​បើ Akhisar ស្មើ​ជា​មួយ Standard Liege ។
- Krasnodar ត្រូវការត្រឹមស្មើ ឬ​អាច​ចាញ់​ត្រឹម​១ទល់សូន្យ ប្រសិន​បើ Standard Liege ឈ្នះ Akhisar ត្រឹម​៣គ្រាប់​ចុះ។

Akhisar vs Standard Liege (ជើងទី១ Standard Liege 2:1 Akhisar)
- Akhisar លេង​កំដរ​បិទ​ការ​ប្រកួត ខណៈ Standard Liege ចាំ​បាច់​ត្រូវ​តែ​ឈ្នះ ហើយ​ត្រូវ​ស៊ុត​បញ្ចូល​ទី​ចាប់​ពី ៣គ្រាប់​ដាច់​ឡើង​ទៅ។

Group K ៖ Dynamo Kiev លេង​កំដរ​ប្រកួត ខណៈ Rennes លេង​ស្លាប់​រស់​ជា​មួយ Astana
Rennes vs Astana (ជើងទី១ Astana 2:0 Rennes)
- Rennes ចាំ​បាច់​ត្រូវ​តែ​ឈ្នះ ខណៈ Astana ត្រូវ​ការ​ត្រឹម​ស្មើ។

Group L ៖ ក្រុម​លេខ២ និង ៣ ត្រូវ​ការ​ឈ្នះ​រៀងៗ​ខ្លួន
MOV Vidi FC vs Chelsea (ជើងទី១ Chelsea 1:0 MOV Vidi FC)
- MOV Vidi FC ត្រូវ​ការ​ឈ្នះ ឬ​អាច​ស្មើ​ប្រសិន​បើ BATE Borisov ចាញ់ ខណៈ Chelsea លេង​បិទ​ការ​ប្រកួត

PAOK Salonika vs BATE Borisov (ជើងទី១ BATE Borisov 1:4 PAOK Salonika)
- PAOK Salonika នៅ​តែ​ត្រូវ​ហាល​អាវ​ទោះ​ឈ្នះ BATE Borisov ព្រោះ​ចាញ់​គ្រាប់​បាល់​ផ្គូរ​ផ្គង​ជាមួយ MOV Vidi FC
- BATE Borisov ត្រូវ​ការ​ឈ្នះ ឬ​អាច​ស្មើ​ប្រសិន​បើ MOV Vidi FC ស្មើ​ឬ​ចាញ់ Chelsea។




No comments:

Post a Comment