Thursday, December 13, 2018

CSKA Moscow ចាកចេញពីកម្មវិធីប្រកួតតំបន់អ៊ឺរ៉ុប ទោះលុត Real Madrid យ៉ាងចាស់ដៃ

CSKA Moscow លុត Real Madrid យ៉ាងដៃ ប៉ុន្តែត្រូវចាកចេញពីកម្មវិធីប្រកួតតំបន់អឺរ៉ុប
CSKA Moscow បង្កើតប្រវត្តិអស្ចារ្យយកឈ្នះ Real Madrid ៣:០ នៅលើទឹកដី Bernabeu ក៏ប៉ុន្តែជ័យជំនះនេះ មិន​អាច​រក្សា​ក្លឹប​មក​ពី​រុស្ស៊ី​មួយ​នេះ​បន្តកម្ម​វិធី​ប្រកួត​នៅ​តំបន់​អ៊ឺរ៉ុប​បាន​ទេ
នេះ​គឺ​ជា​ការ​ចាញ់​ដ៏​ធំ​ស្បើម​របស់ Real Madrid តាំងពីឆ្នាំ ២០០០ មក​ម្ល៉េះ។ 


ក្តីរំពឹងថាអាចបន្តក្នុង​កម្ម​វិធី​ប្រកួត​នៅ​អ៊ឺរ៉ុប​របស់ CSKA Moscow ត្រូវ​​បាន​បាត់បង់​ក្រោយ Viktoria Plzen បាន​យក​ឈ្នះ ២ ទល់នឹង ១ លើ​ក្រុម Roma របស់​អ៊ីតាលី​ដែរ។

ដោយ Real Madrid ជាក្រុម​កំពូល​តារាង និង​បាន​ឆ្លង​ផុត​ទៅ​វគ្គ១៦ចុង​ក្រោយ លោក Santi Solariគ្រូបង្វឹក​ក្រុម Real Madrid បាន​សម្រេច​ចិត្ត​ដាក់​កីឡាករ​វ័យ​ក្មេង​ជា​ច្រើនរូប​ឱ្យ​ចូល​លេង។


Georgi Schennikov ស៊ុតបញ្ចូលទីគ្រាប់ទី២ ឱ្យ CSKA Moscow
ចាញ់សមរម្យ ព្រោះដាក់សុទ្ធតែកីឡាករក្មេងៗពុំធ្លាប់មានបទពិសោធន៍ឱ្យចូលលេង



No comments:

Post a Comment